ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រកបដោយ​ទោសៈ​ ​ឬ​ជា​របស់​បុគ្គល​ប្រាសចាក​ទោសៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​កាលដែល​ព្យាករ​ឲ្យ​ត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​ ​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រាសចាក​ទោសៈ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​មិនមែន​ជា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​ទោសៈ​ទេ​។​ ​អ្នក​ទាំងឡាយ​ត្រូវ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រកបដោយ​មោហៈ​ ​ឬ​ជា​របស់​បុគ្គល​ប្រាសចាក​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​កាល​ព្យាករ​ឲ្យ​ត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​ ​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រាសចាក​មោហៈ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​មិនមែន​ជា​របស់​បុគ្គល​ ​ដែល​ប្រកបដោយ​មោហៈ​ទេ​។​ ​អ្នក​ទាំងឡាយ​ត្រូវ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទីបំផុត​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រកបដោយ​តណ្ហា​ ​ឬ​ជា​របស់​បុគ្គល​ប្រាសចាក​តណ្ហា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​កាល​ព្យាករ​ដោយ​ត្រឹមត្រូវ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ទីបំផុត​ ​នៃ​សេចក្តី​ជ្រះថ្លា​នោះ​ ​ជា​របស់​បុគ្គល​ប្រាស
ថយ | ទំព័រទី ២៤៦ | បន្ទាប់