[​១៦០​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បានឮ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ ​កំពុង​ពោល​វាចា​ ​ក្នុង​កណ្តាល​បរិសទ្យ​ ​ក្នុង​ក្រុង​វេសាលី​ ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​ដែល​អាច​ដើម្បី​ធ្វើខ្លួន​ ​ឲ្យ​ជា​អរិយៈ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​នៃ​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម​ ​សំដែងធម៌​ ​ដែល​ខ្លួន​ស្រាវជ្រាវ​ ​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ ​ដោយ​ការពិចារណា​ ​ជា​ការ​ឈ្លាសវៃ​ខ្លួនឯង​ ​តែ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ ​គុណវិសេស​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​អស់​ទៅ​ ​នៃ​វដ្ត​ទុក្ខ​ដោយ​ប្រពៃ​ ​ដល់​បុគ្គល​អ្នកធ្វើ​តាម​ធម៌​នោះ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ត្រាច់​ទៅ​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​ ​ត្រឡប់​អំពី​បិណ្ឌបាត​ហើយ​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្ត​ ​ទើបនឹង​សឹក​ចេញ​ចាក​ធម្មវិន័យ​នេះ​ ​មិនយូរ​ប៉ុន្មាន​ ​តែង​ពោល​វាចា​ ​ក្នុង​កណ្តាល​បរិសទ្យ​ ​ក្នុង​ក្រុង​
ថយ | ទំព័រទី ២៥៩ | បន្ទាប់