ទើប​ដឹង​ច្បាស់​ ​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​(​ចក្រ​ដ៏​ប្រសើរ​)​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ឯ​ ​តថាគត​ពល​ញ្ញាណ​ ​១០​ ​តើ​ដូចម្តេច​។​ ​ម្នាល​សារីបុត្ត​ ​ព្រះ​តថាគត​ក្នុង​លោក​នេះ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ហេតុ​តាម​ហេតុ​ផង​ ​ដឹង​ច្បាស់​ ​នូវ​អំពើ​មិនមែន​ជាហេតុ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​តាម​សេចក្តី​ពិត​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់​ ​នូវ​ហេតុ​តាម​ហេតុ​ផង​ ​ដឹង​ច្បាស់​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​តថាគត​ទី១​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​(​ចក្រ​ដ៏​ប្រសើរ​)​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ព្រះ​តថាគត​ ​រមែង​ដឹង​ច្បាស់​នូវ​វិបាក​ ​នៃ​កុសលកម្ម​ ​និង​ ​អកុសលកម្ម​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​បច្ច័យ​ ​តាម​ហេតុ​ ​ដោយ​សេចក្តី​ពិតមែន​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​តថាគត​ ​ដឹង​ច្បាស់​នូវ​វិបាក​ ​នៃ​កុសល​ ​និង​អកុសល​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​បច្ច័យ​ ​តាម​ហេតុ​ ​ដោយ​សេចក្តី​ពិត
ថយ | ទំព័រទី ២៦៤ | បន្ទាប់