[១៦៨] ម្នាលសារីបុត្ត បរិសទ្យនេះ មាន៨ពួក បរិសទ្យទាំង៨ពួក តើដូចម្តេច គឺខត្តិយបរិសទ្យ១ ព្រាហ្មណបរិសទ្យ១ គហបតិបរិសទ្យ១ សមណបរិសទ្យ១ ចាតុម្មហារាជិកបរិសទ្យ១ តាវត្តឹសបរិសទ្យ១ មារបរិសទ្យ១ ព្រហ្មបរិសទ្យ១ ម្នាលសារីបុត្ត បរិសទ្យ មាន៨ពួកនេះឯង។ ម្នាលសារីបុត្ត ព្រះតថាគត ប្រកបព្រមដោយ វេសារជ្ជញ្ញាណ៤យ៉ាងនេះឯង តែងចូលទៅរក តែងចូលទៅជិត នូវពួកបរិសទ្យទាំង៨នេះ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកខត្តិយបរិសទ្យជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកខត្តិយបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញនូវនិមិត្តនេះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកខត្តិយបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ។បេ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹសបរិសទ្យ មារបរិសទ្យ និងព្រហ្មបរិសទ្យ ជាច្រើនរយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆាផង ក្នុងពួកបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត