កាន់​នរក​ផង​ ​ស្គាល់​សេចក្តី​ប្រតិបត្តិ​ ​ជាទី​ទៅកាន់​នរក​ផង​ ​ឯ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​តថាគត​ស្គាល់​ច្បាស់​នូវ​ប្រតិបត្តិ​នោះ​ផង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​ស្គាល់​ច្បាស់​នូវ​កំណើត​តិរច្ឆាន​ផង​ ​ស្គាល់​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅកាន់​កំណើត​តិរច្ឆាន​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជាទី​ទៅកាន់​កំណើត​តិរច្ឆាន​ផង​ ​ឯ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​តថាគត​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​នោះ​ផង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ស្គាល់​ច្បាស់​នូវ​បិ​ត្តិ​វិស័យ​ផង​ ​ស្គាល់​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅកាន់​បិ​ត្តិ​វិស័យ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជាទី​ទៅកាន់​បិ​ត្តិ​វិស័យ​ផង​ ​ឯ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​តថាគត​ ​ក៏​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​នោះ​ផង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​ស្គាល់​ច្បាស់​នូវ​មនុស្ស​ទាំងឡាយ​ផង​ ​ស្គាល់​ច្បាស់​នូវ​ផ្លូវ​ជាទី​ទៅកាន់​មនុស្សលោក​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជាទី​ទៅកាន់​មនុស្សលោក​ផង​ ​ឯ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ហើយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​មនុស្សលោក
ថយ | ទំព័រទី ២៧៩ | បន្ទាប់