លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​មិនខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ឥតស្រាក​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ដូច្នោះឯង​។​ ​
 [​១៧២​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​ ​អំពី​មរណៈ​ ​មុខ​ជា​នឹង​ទៅ​កើត​ក្នុង​កំណើត​តិ​រិច្ឆា​ន​មិនខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ឯង​ ​ដែល​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​កំណើត​តិ​រិច្ឆាន​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​ ​ម្នាល​សារីបុត្ត​ ​រណ្តៅ​លាមក​ ​មាន​ជម្រៅ​ជាង​មួយ​ជួរ​បុរស​ ​ពេញដោយ​លាមក​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់