ចង្ហាន់​របស់​មនុស្ស​ ​ដែល​កំពុង​បរិភោគ​ពីរ​នាក់​ ​មិន​ទទួល​ចង្ហាន់​របស់​ស្រ្តី​មានគភ៌​ ​មិន​ទទួល​ចង្ហាន់​របស់​ស្រ្តី​ ​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ចង្ហាន់​របស់​ស្រ្តី​ ​ដែល​កំពុង​នៅ​រួម​នឹង​បុរស​ ​មិន​ទទួល​ចង្ហាន់​ ​ដែលគេ​អង្គាស​គ្នា​ធ្វើ​ ​មិន​ទទួល​ចង្ហាន់​ក្នុង​ទី​ដែល​មាន​ឆ្កែ​នៅចាំ​ ​មិន​ទទួល​ចង្ហាន់​ ​ដែល​មាន​រុយ​ចោមរោម​ ​មិន​បរិភោគ​ត្រី​ ​មិន​បរិភោគ​សាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ថ្នាំ​ត្រាំ​ដោយ​ស្រូវ​ទាំងពួង​។​ ​តថាគត​នោះ​ ​ទទួល​ចង្ហាន់​តែ​ក្នុង​ផ្ទះ​មួយ​ ​ឬ​បរិភោគភោជន​តែមួយ​ពំនូត​ ​ទទួល​ចង្ហាន់​ក្នុង​ផ្ទះ​ពីរ​ ​ឬ​បរិភោគភោជន​តែ​ពីរ​ពំនូត​។​បេ​។​ ​ទទួល​ចង្ហាន់​ក្នុង​ផ្ទះ៧​ ​ឬ​បរិភោគ​តែ៧ពំនូត​។​ ​តថាគត​ចិញ្ចឹម​អត្តភាព​ ​ដោយ​ចង្ហាន់១​ ​ភាជន៍​តូច​ខ្លះ​ ​ចិញ្ចឹម​អត្តភាព​ដោយ​ចង្ហាន់២ភាជន៍​តូច​ខ្លះ​។​បេ​។​ ​ចិញ្ចឹម​អត្តភាព​ដោយ​ចង្ហាន់៧ភាជន៍​តូច​ខ្លះ​ ​ឆាន់​អាហារ​រម្លង១ថ្ងៃ​ខ្លះ​ ​ឆាន់​អាហារ​រម្លង២ថ្ងៃ​ខ្លះ​។​បេ​។​ ​ឆាន់​អាហារ​រំលង៧ថ្ងៃ​ខ្លះ​ ​តថាគត​ ​ប្រក​បរឿយៗ​ ​នូវ​ការ​បរិភោគ​ភត្ត​តាមលំដាប់​ថ្ងៃ​យ៉ាងនេះ​ ​រហូតដល់​រំលង​កន្លះ​ខែ​ខ្លះ​ ​ដូច​សំដែង​មកនេះ​ឯង​។​ ​តថាគត​ ​មាន​បន្លែ​ជា​អាហារ​ខ្លះ​ ​មាន​ស្រងែ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​គែលលក​ ​ជា​អាហារ​ខ្លះ​ ​មាន​ចំនៀរ​ស្បែក​ ​ដែលគេ​ចៀរ​ចោល​ ​ជា​អាហារ​ខ្លះ​ ​មាន​ជ័រ​ជា​អាហារ​ខ្លះ​(​*​)​ ​មាន​សារាយ​ ​ជា​អាហារ​ខ្លះ​ ​មាន​កុណ្ឌក​ជា​អាហារ​ខ្លះ​ ​មាន​បាយ​ក្តាំង​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ជា​អាហារ​ខ្លះ​ ​
​(​*​)​ ​ថែម​ពាក្យ​ ​មាន​ជ័រ​ជា​អាហារ​ខ្លះ​ ​តាម​បិដក​លេខ២៥​ ​ទំព័រ៩៣​ ​ត្រង់​លេខយោង​
ថយ | ទំព័រទី ២៩៣ | បន្ទាប់