ប្រក​បរឿយៗ​ ​នូវ​សេចក្តី​ព្យាយាម​ ​ដុត​កំ​ដៅ​រោល​ ​អាល​នូវ​កាយ​ច្រើនប្រការ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ភាព​នៃ​អ្នកមាន​តបៈ​របស់​តថាគត​។​
 ​[​១៧៩​]​ ​ម្នាល​សារីបុត្ត​ ​សេចក្តី​សៅហ្មង​របស់​តថា​គ​ ​ក្នុង​ព្រហ្មចរិយ​ធម៌​ ​ប្រកបដោយ​អង្គ៤នេះ​ដូច្នេះ​។​ ​មន្ទិល​ ​គឺ​ធូលី​ ​រាប់​ដោយ​ឆ្នាំ​ដ៏​ច្រើន​ ​ដែល​ជាប់​នៅនឹង​កាយ​ ​ក៏​ក្លាយទៅជា​ក្រមរ​ស្រទាប់​។​ ​ម្នាល​សារីបុត្ត​ ​ដង្គត់​ដើម​ដង្កោ​ ​ដែល​តាំងនៅ​រាប់​ដោយ​ឆ្នាំ​ដ៏​ច្រើន​ ​ក៏​កើតជា​ក្រមរ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​មន្ទិល​ ​គឺ​ធូលី​ ​រាប់​ដោយ​ឆ្នាំ​ដ៏​ច្រើន​ ​ដែល​ជាប់​នៅនឹង​កាយ​តថាគត​ ​ក៏​ក្លាយទៅជា​ក្រមរ​ ​ដូច្នោះឯង​។​ ​ម្នាល​សារីបុត្ត​ ​តថាគត​នោះ​ ​មិន​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​គប្បី​យក​បាតដៃ​ដុស​មន្ទិល​ ​គឺ​ធូលី​នេះ​ចេញ​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​សូម្បីតែ​គំនិត​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​គប្បី​យក​បាតដៃ​ ​ដុសក្អែល​របស់​តថាគត​នេះ​ ​ដូច្នេះ​ ​ក៏​មិន​មានដល់​តថាគត​ឡើយ​។​ ​ម្នាល​សារីបុត្ត​ ​នេះ​ជាវ​ត្ត​ខាង​សេចក្តី​សៅហ្មង​របស់​តថាគត​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់