រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាលបើភិក្ខុនោះសង្រួមសំវរៈ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះ ដែលតថាគតពោលថា ត្រូវលះបង់ ដោយការសង្រួម។
[១៤] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គលត្រូវលះបង់ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវសំពត់ចីវរ គ្រាន់តែដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបិទបាំងនូវអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស់ឲ្យកម្រើក។ ពិចារណាដោយឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីឲ្យកើតបុរិសមានៈ ស្រវឹងដូចអ្នកប្រដាល់ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តីក្នុងបូរីក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំក៏ទេ បរិភោគ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជិវិតិន្ទ្រិយ ឲ្យប្រព្រឹត្តទៅ