ពោល​ថា​ ​តម្រេក​របស់​វេទនា​ទាំងឡាយ​ ​បំផុត​ត្រឹម​សេចក្តី​មិន​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​ភិក្ខុ​ចូលកាន់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ ​ក្នុង​សន្តាន​ ​មាន​ភាវៈ​នៃ​ចិត្ត​ដ៏​ប្រសើរ​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ដែល​ភិក្ខុ​។​បេ​។​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​ក្នុង​សម័យ​នោះ​ ​(​ភិក្ខុ​នោះ​ឯង​)​ ​មិនបាន​គិត​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​។​បេ​។​ ​ទើប​ឈ្មោះថា​ ​ទទួល​នូវ​វេទនា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​តែមួយ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សេចក្តី​ត្រេកអរ​ ​របស់​វេទនា​ទាំងឡាយ​ ​បំផុត​ត្រឹម​សេចក្តី​មិន​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយ​យ៉ាង​ទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ចិត្ត​ព្រងើយ​ផង​ ​មានស្មារតី​តាំង​មាំ​ផង​ ​មាន​ប្រាជ្ញា​ដឹងសព្វ​ផង​ ​ទទួល​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ព្រោះ​អស់​ទៅ​នៃ​បីតិ​ ​ក៏បាន​ចូលកាន់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​សំដែង​ថា​ ​បុគ្គល​ដែល​បាន​ចូលកាន់​តតិយជ្ឈាន​ ​រមែង​ជា​អ្នកមាន​ចិត្ត​ព្រងើយ​ ​មានស្មារតី​នៅជា​សុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យ​ណា​ ​ភិក្ខុ​។​បេ​។​ ​ព្រោះ​អស់​ទៅ​នៃ​បីតិ​ ​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ឯង​ ​មិន​គិត​។​បេ​។​ ​ទើប​ឈ្មោះថា​ ​ទទួល​នូវ​វេទនា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​តែមួយ​យ៉ាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​
ថយ | ទំព័រទី ៣៣១ | បន្ទាប់