អាត្មាអញ​ ​មិនទាន់​លះបង់​អស់​ ​បាន​ជា​ចួនកាល​ ​ធម៌​គឺ​លោភៈ​ ​គ្រប​សង្កត់ចិត្ត​របស់​អាត្មាអញ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​ទោសៈ​ ​គ្រប​សង្កត់ចិត្ត​របស់​អាត្មាអញ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​មោហៈ​ ​គ្រប​សង្កត់ចិត្ត​របស់​អាត្មាអញ​ខ្លះ​។​
 [​២១០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ថ្វាយព្រះពរ​មហា​នាម​ ​ធម៌​គឺ​លោភៈ​ ​ទោសៈ​ ​មោហៈ​ ​ក្នុង​សន្តាន​នោះ​ឯង​ ​ដែល​មហា​បពិត្រ​ ​មិនទាន់​លះបង់​អស់​ ​បាន​ជា​ចួនកាល​ ​ធម៌​គឺ​លោភៈ​ ​គ្រប​សង្កត់ចិត្ត​របស់​មហា​បពិត្រ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​ទោសៈ​ ​គ្រប​សង្កត់ចិត្ត​របស់​មហា​បពិត្រ​ខ្លះ​ ​ចួនកាល​ ​ធម៌​គឺ​មោហៈ​ ​គ្រប​សង្កត់ចិត្ត​របស់​មហា​បពិត្រ​ខ្លះ​។​ ​បពិត្រ​មហា​នាម​ ​បើ​ធម៌​ក្នុង​សន្តាន​នោះ​ ​មហា​បពិត្រ​ ​បាន​លះបង់​អស់ហើយ​។​ ​មហា​បពិត្រ​ ​នឹង​គប្បី​លែង​នៅ​គ្រប់គ្រង​ផ្ទះ​ ​នឹង​គប្បី​លែងបរិភោគ​កាម​ទាំងឡាយ​។​ ​បពិត្រ​មហា​នាម​ ​ធម៌​ខាងក្នុង​សន្តាន​នោះ​ឯង​ ​មហា​បពិត្រ​ ​លះបង់​មិនទាន់​បាន​ ​ព្រោះហេតុនោះ​ ​បាន​ជាម​ហាប​ពិ​ត្រ​នៅ​គ្រប់គ្រង​ផ្ទះ​ ​បរិភោគ​នូវ​កាម​ទាំងឡាយ​។​
 [​២១១​]​ ​ថ្វាយព្រះពរ​មហា​នាម​ ​បើ​អរិយសាវ័ក​ ​បានឃើញ​ច្បាស់​ ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នុ៎ះ​ ​មាន​ច្រើនពេក​។​ ​អរិយសាវ័ក​នោះ​ឯង​ ​បាន​វៀរ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់