ច្បាស់​ ​តាម​សេចក្តី​ពិត​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នុ៎ះ​ ​មាន​ច្រើនក្រៃពេក​។​ ​តថាគត​នោះ​ ​វៀរចាក​កាម​ទាំងឡាយ​ ​វៀរចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​តែ​មិនទាន់​បាន​នូវ​បីតិ​ ​និង​សុខ​ ​ឬ​គុណជាត​ដទៃ​ដែល​ល្អិត​ ​លើស​ជាង​បីតិ​ ​និង​សុខ​នោះ​ ​កាលបើ​ដូច្នេះ​ ​តថាគត​នោះ​ ​ក៏​ដឹង​ប្រាកដ​ថា​ ​អាត្មាអញ​ ​ត្រឡប់​មករ​ក​កាម​ទាំងឡាយ​វិញ​ ​ដោយពិត​។​ ​បពិត្រ​មហា​នាម​ ​លុះ​កាលណា​តថាគត​ ​បានឃើញ​ច្បាស់​ ​តាម​សេចក្តី​ពិត​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​កាម​ទាំងឡាយ​ ​មាន​សេចក្តី​សុខ​តិច​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​ក្នុង​កាម​ទាំងឡាយ​នុ៎ះ​ ​មាន​ច្រើនក្រៃពេក​។​ ​តថាគត​នោះ​ឯង​ ​បាន​វៀរចាក​កាម​ទាំងឡាយ​ ​វៀរចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​បាន​នូវ​បីតិ​ ​និង​សុខ​ផង​ ​ឬ​គុណជាត​ដទៃ​ដែល​ល្អិត​ ​លើស​ជាង​បីតិ​ ​និង​សុខ​នោះ​ផង​ ​កាលបើ​ដូច្នេះ​ ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​មិន​វិលត្រឡប់​មករ​ក​កាម​ទាំងឡាយ​វិញ​ឡើយ​។​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់