ក៏​ដល់​នូវ​សេចក្តី​ស្លាប់​ខ្លះ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ស្ទើរតែ​នឹង​ស្លាប់​ខ្លះ​ ​ក្នុង​ទីនោះ​។​ ​បពិត្រ​មហា​នាម​ ​នេះឯង​ជា​ទោស​ ​របស់​កាម​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ទាន់ភ្នែក​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​ ​មែនពិត​។​ ​
 [​២១៨​]​ ​បពិត្រ​មហា​នាម​ ​មួយទៀត​ ​ព្រោះតែ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​មែនពិត​ ​បាន​ជា​ជន​ទាំងឡាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ ​ជន​ទាំងឡាយ​នោះ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា​ ​ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​បពិត្រ​មហា​នាម​ ​នេះឯង​ ​ជា​ទោស​របស់​កាម​ទាំងឡាយ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​សម្បរាយិក​ភព​ ​ជា​គំនរ​នៃ​ទុក្ខ​ ​មាន​កាម​ជាហេតុ​ ​មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យ​នូវ​ផល​ ​មាន​កាម​ជា​គ្រឿង​ផ្តួចផ្តើម​ ​ជា​បច្ច័យ​នៃ​កាម​ទាំងឡាយ​ ​មែនពិត​។​
ថយ | ទំព័រទី ៣៤៦ | បន្ទាប់