ពោល​យ៉ាងនេះ​ថា​ ​ម្នាល​និគ្រន្ថ​ទាំងឡាយ​ដ៏​ចំរើន​ ​បាបកម្ម​ដែល​អ្នក​ទាំងឡាយ​ ​បាន​ធ្វើ​ហើយ​ក្នុង​កាលមុន​ ​ក៏មានដែរ​ ​អ្នក​ទាំង​ឡាយ​ចូរ​ញុំាង​បាបកម្ម​នោះ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ដោយ​អំពើ​កម្រ​ដ៏​ជា​ទុក្ខ​នេះ​ ​ក៏​ការដែល​អ្នក​ទាំងឡាយ​ ​សង្រួម​ដោយ​កាយ​ ​សង្រួម​ដោយ​វាចា​ ​សង្រួម​ដោយចិត្ត​ ​ក្នុង​អំពើ​ដ៏​កម្រ​នុ៎ះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​នោះ​ឈ្មោះថា​ ​មិន​ធ្វើ​នូវ​បាបកម្ម​តទៅ​ ​ព្រោះហេតុនោះ​ ​កម្ម​ចាស់​ទាំងឡាយ​ ​ដែល​វិនាស​ទៅ​ ​ដោយសារ​សេចក្តី​ព្យាយាម​ ​ទាំង​កម្ម​ថ្មី​ទាំងឡាយ​ដែល​មិនបាន​ធ្វើ​ ​ឈ្មោះថា​ ​នឹង​មិន​មានការ​ជាប់​តាម​តទៅ​ ​ព្រោះ​មិន​មានការ​ជាប់​តាម​តទៅ​ ​ឈ្មោះថា​ ​នឹង​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ឈ្មោះថា​ ​នឹង​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ឈ្មោះថា​ ​នឹង​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​ ​ឈ្មោះថា​ ​ទុក្ខ​ទាំងពួង​នឹង​សាបសូន្យ​ទៅ​ ​ក៏​ពាក្យ​នោះ​ឯង​ ​តែង​គាប់ចិត្ត​ផង​ ​គួរ​ផង​ ​ដល់​យើង​ទាំងឡាយ​ ​យើង​ទាំងឡាយ​ ​ជា​អ្នកមាន​ចិត្តរីករាយ​ ​ដោយ​ពាក្យ​នោះ​។​
 [​២២០​]​ ​បពិត្រ​មហា​នាម​ ​កាល​និគ្រន្ថ​ទាំងឡាយ​ ​ពោល​យ៉ាងនេះ​ហើយ​ ​តថាគត​ក៏បាន​សួរ​និគ្រន្ថ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ដឹង​ថា​ ​យើង​ទាំងឡាយ​ធ្លាប់​កើត​ ​ក្នុង​កាលមុន​ ​ឬមិន​ដឹង​ថា​ ​មិនធ្លាប់​កើត​ ​ក្នុង​កាលមុន​ទេ​។
ថយ | ទំព័រទី ៣៤៨ | បន្ទាប់