តែ​កាលបើ​ភិក្ខុ​នោះ​ ​វៀរ​នូវ​ហេតុ​ដែល​គួរ​វៀរ​ណាមួយ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ដោយ​ការ​វៀរ​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​ ​ដូចម្តេច​ ​ដែល​បុគ្គល​ត្រូវ​លះបង់​ ​ដោយ​ការ​បន្ទោបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ដោយ​ឧបាយ​ហើយ​ ​អត់ធន់​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​បំផ្លាញ​ ​នូវ​កាម​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​ ​នូវ​ព្យាបាទ​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​នូវ​វិហឹសា​វិតក្កៈ​ ​ដែល​កើតឡើង​ហើយ​។​បេ​។​ ​អត់ធន់​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​បំផ្លាញ​ ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​នោះ​ ​មិន​បន្ទោបង់​ ​នូវ​វិតក្កៈ​ណាមួយ​ហើយ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​ ​គប្បី​កើតឡើង​បាន​ ​តែ​កាលបើ​ភិក្ខុ​នោះ​ ​បន្ទោបង់​នូវ​វិតក្កៈ​ណាមួយ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងនេះ​ឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ដោយ​ការ​បន្ទោបង់​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់