មិនមែន​ថា​ ​មិនធ្លាប់​កើត​ដូច្នេះ​ទេ​ ​មិនដឹង​ថា​ ​យើង​ទាំងឡាយ​ ​បាន​ធ្វើ​នូវ​បាបកម្ម​ ​ក្នុង​កាលមុន​ ​មិនមែន​ថា​មិនបាន​ធ្វើ​ដូច្នេះ​ទេ​ ​មិនដឹង​ថា​ ​យើង​ទាំងឡាយ​បាន​ធ្វើបាប​កម្ម​ ​មាន​សភាព​យ៉ាងនេះ​ខ្លះ​ ​យ៉ាងនោះ​ខ្លះ​ ​ដូច្នេះ​ទេ​ ​មិនបាន​ដឹង​ថា​ ​ទុក្ខ​មាន​ប្រមាណ​ប៉ុណ្ណេះ​សាបសូន្យ​ហើយ​ ​ឬ​ទុក្ខ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​គប្បី​សាបសូន្យ​ទៅ​ ​ឬក៏​កាលបើ​ទុក្ខ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​សាបសូន្យ​ទៅ​ហើយ​ ​ទុក្ខ​ទាំងអស់​ក៏​នឹង​សាបសូន្យ​ទៅ​ដូច្នេះ​ទេ​ ​មិនបាន​ដឹង​ថា​ ​ក្នុង​សាសនា​របស់​ពួក​អ្នក​ ​មានការ​លះបង់​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ញុំាង​ធម៌​ទាំងឡាយ​ជាកុសល​ឲ្យ​កើតឡើង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដូច្នេះ​ទេ​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​មានតែ​ជន​ទាំងឡាយ​ណា​ក្នុង​លោក​ ​ដែល​ជា​អ្នកមាន​មារយាទ​អាក្រក់​ ​មានដៃ​ប្រឡាក់​ដោយ​ឈាម​ ​មានការ​ងារ​អាក្រក់​ ​ជន​ទាំងនោះ​ ​លុះ​បាន​កើតមក​ជា​មនុស្ស​ក្នុង​កាល​ជា​ខាងក្រោយ​ ​ក៏​បួស​ក្នុង​ពួក​និគ្រន្ថ​ទៀត​ឬអ្វី​។​ ​ពួក​និគ្រន្ថ​ឆ្លើយតប​ថា​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​តែ​ម្យ៉ាង​ក៏ទេ​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​ទុក្ខ​ក៏​មាន​ ​អាវុសោ​គោតម​ ​បុគ្គល​នឹង​ត្រូវ​បាន​នូវ​សេចក្តី​សុខ​ ​ដោយសារ​សេចក្តី​សុខ​ក៏​មាន​ ​ដូច​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ​ ​ទ្រង់​សោយ​នូវ​សេចក្តី​សុខ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​រាជ
ថយ | ទំព័រទី ៣៥០ | បន្ទាប់