(​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ ​ប្រដៅ​ក្រ​ ​នោះ​ ​មាន១៦យ៉ាងគឺ​)​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​ ​នៃ​សេចក្តី​ប្រាថ្នា​លាមក​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នកលើ​ក​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​ ​គ្រប​សង្កត់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​ ​នេះឯង​ជា​ធម៌​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់