ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ ​ដោយ​ការ​វៀរ​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ ​ដោយ​ការ​បន្ទោបង់​ ​(​នូវ​កាម​វិតក្កៈ​ជាដើម​)​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ ​ដោយ​ការ​បន្ទោបង់​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ ​ដោយ​ការ​ចំរើន​ ​(​សម្ពោ​ជ្ឈង្គ​ទាំង៧​)​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ ​ដោយ​ការ​ចំរើន​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​ជា​អ្នក​សង្រួម​ ​ដោយ​ការ​សង្រួម​ ​ក្នុង​អាសវៈ​ទាំងអស់​ ​ហើយ​ជា​អ្នក​ផ្តាច់ផ្តិល​នូវ​តណ្ហា​ ​ញុំាង​សំយោជនៈ​ ​ឲ្យ​ប្រែប្រួល​ ​គឺ​ធ្វើ​មិន​ឲ្យ​មានមន្ទិល​ ​ធ្វើ​នូវ​ទីបំផុត​កង​ទុក្ខ​ ​ដោយហេតុ​ដែល​បាន​លះបង់​ ​នូវ​មានៈ​ចោល​ ​ដោយ​ប្រពៃ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​បាន​សំដែង​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​។​

​ចប់​ ​សព្វា​សវ​សំវរ​សូត្រ​ ​ទី២​។

ថយ | ទំព័រទី ៣៨ | បន្ទាប់