ហើយ​ឃើញច្បាស់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ ​ក្នុង​ខ្លួន​ ​ដែល​ខ្លួន​មិនទាន់​លះបង់​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ព្យាយាម​ ​លះបង់​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​តែ​កាលបើ​ភិក្ខុ​ ​ពិចារណា​ហើយ​ ​ឃើញច្បាស់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ ​ក្នុង​ខ្លួន​ ​ដែល​ខ្លួន​បាន​លះបង់​អស់ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ ​តែមួយ​យ៉ាង​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​បាន​សំដែង​ ​នូវ​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មាន​អំណរ​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​នៃ​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​។​

​ចប់​ ​អនុមាន​សូត្រ​ ​ទី៥​។​

ថយ | ទំព័រទី ៣៨១ | បន្ទាប់