មិន​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ឡើយ​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​ ​នេះ​ឈ្មោះថា​ ​ជា​បង្គោល​របស់​ចិត្ត​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​លះបង់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​សង្ស័យ​មិន​ដាច់ស្រេច​ ​មិន​ជឿស៊ប់​ ​មិន​ជ្រះថ្លា​ ​ក្នុង​ព្រះធម៌​។​បេ​។​ ​សង្ស័យ​មិន​ដាច់ស្រេច​ ​មិន​ជឿស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​សង្ឃ​។​បេ​។​ ​សង្ស័យ​មិន​ដាច់ស្រេច​ ​មិន​ជឿស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​សង្ស័យ​មិន​ដាច់ស្រេច​ ​មិន​ជឿស៊ប់​ ​មិន​ជ្រះថ្លា​ក្នុង​សិក្ខា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ឱន​ទៅ​ ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​ ​នេះ​ឈ្មោះថា​ ​ជា​បង្គោល​របស់​ចិត្ត​ទី៤​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​លះបង់​ហើយ​ ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់