ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រក​បរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ហើយ​ ​នេះ​ឈ្មោះថា​ ​ជា​បង្គោល​ ​របស់​ចិត្ត​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​លះបង់​ហើយ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ក្នុង​ធម៌​។​បេ​។​ ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ ​ក្នុង​សង្ឃ​។​បេ​។​ ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ ​ក្នុង​សិក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិន​សង្ស័យ​ ​មិន​ស្ទាក់ស្ទើរ​ ​ជឿស៊ប់​ ​ជ្រះថ្លា​ ​ក្នុង​សិក្ខា​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​ឱន​ទៅ​។​បេ​។​ ​នេះ​ឈ្មោះថា​ ​បង្គោល​នៃ​ចិត្ត​ទី៤​ ​ដែល​ភិក្ខុ​នោះ​ ​លះបង់​ហើយ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ជា​មនុស្ស​មិន​ខឹង​ញ័រ​ ​មិន​មានចិត្ត​អាក់អន់​ ​មិន​មានចិត្ត​ ​ដែល​ទោស​គ្រប​សង្កត់​ ​មិន​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​មនុស្ស​មិន​ខឹង​ញ័រ​ ​មិន​មានចិត្ត​អាក់អន់
ថយ | ទំព័រទី ៣៨៨ | បន្ទាប់