រមែង​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ហើយ​ ​នេះ​ឈ្មោះថា​ ​ជា​ចំណង​របស់​ចិត្ត​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​កាត់​ផ្តាច់​ហើយ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ក្នុង​កាយ​ ​(​របស់​ខ្លួន​)​ ​។​បេ​។​ ​ប្រាសចាក​តម្រេក​ក្នុង​រូប​ ​(​ខាងក្រៅ​)​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​មិន​បរិភោគភោជន​ ​ដរាបដល់​ឆ្អែត​ពេញ​ផ្ទៃ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ទីដេក​ស្រួល​ ​នូវ​ទី​ផ្អែក​ស្រួល​ ​និង​សេចក្តី​លក់​ស្រួល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិន​បរិភោគភោជន​ ​ដរាបដល់​ឆ្អែត​ ​ពេញ​ផ្ទៃ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ទីដេក​ស្រួល​ ​នូវ​ទី​ផ្អែក​ស្រួល​ ​និង​សេចក្តី​លក់​ស្រួល​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​រមែង​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​
ថយ | ទំព័រទី ៣៩០ | បន្ទាប់