[​២៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​ណាមួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​នោះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏​នៅតែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​នៅតែ​មិនទាន់​ដល់​ ​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​ដល់​ ​ក៏​នៅតែ​មិនទាន់​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​មិន​លំបាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដងព្រៃ​នេះ​ ​កាល​អាត្មាអញ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​នេះ​ ​ចិត្ត​ដែល​មិន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏​នៅតែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​ដល់​ ​ក៏​នៅតែ​មិនទាន់​ដល់​ដដែល​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់