កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​យក​អាមិស​ជា​មត៌ក​ ​មិន​យក​ធម៌​របស់​តថាគត​ជា​មត៌ក​ហើយ​ ​គង់មាន​អ្នកផង​ ​តិះដៀល​អ្នក​ទាំងឡាយ​ ​ដោយហេតុ​នោះ​ថា​ ​ពួក​សាវ័ក​របស់​ព្រះ​សាស្តា​ ​សុទ្ធតែ​យក​អាមិស​ជា​មត៌ក​ ​មិន​យក​ធម៌​ជា​មត៌ក​ទេ​។​ ​ទាំង​តថាគត​ ​ក៏​ត្រូវ​អ្នកផង​តិះដៀល​ ​ដោយហេតុ​នោះ​ថា​ ​ពួក​សាវ័ក​របស់​ព្រះ​សាស្តា​ ​សុទ្ធតែ​យក​អាមិស​ជា​មត៌ក​ ​មិន​យក​ធម៌​ជា​មត៌ក​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​យក​ធម៌​របស់​តថាគត​ ​ជា​មត៌ក​ ​មិន​យក​អាមិស​ជា​មត៌ក​ទេ​ ​ក៏​ឥតមាន​អ្នកផង​តិះដៀល​អ្នក​ទាំងឡាយ​ ​ដោយហេតុ​នោះ​ថា​ ​ពួក​សាវ័ក​របស់​ព្រះ​សាស្តា​ ​សុទ្ធតែ​យក​ធម៌​ជា​មត៌ក​ ​មិនមែន​យក​អាមិស​ជា​មត៌ក​ទេ​។​ ​ទាំង​តថាគត​ ​ក៏​ឥតមាន​អ្នកផង​តិះដៀល​ ​ដោយហេតុ​នោះ​ថា​ ​ពួក​សាវ័ក​របស់​ព្រះ​សាស្តា​ ​សុទ្ធតែ​យក​ធម៌​ជា​មត៌ក​ ​មិនមែន​យក​អាមិស​ជា​មត៌ក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​ធម៌​របស់​តថាគត​ ​ជា​មត៌ក​ ​កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​ ​តថាគត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ចំពោះ​អ្នក​ទាំងឡាយ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ពួក​សាវ័ក​របស់​តថាគត​ ​គួរ​យក​ធម៌​ជា​មត៌ក​ ​កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់