សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​មាន​បុគ្គល​ប្រកាន់​យ៉ាងណា​ ​ដែល​មិន​មាន​ជម្លោះ​ទាស់ទែង​ដោយ​បុគ្គល​ណាមួយ​ក្នុង​លោក​ ​មួយទៀត​ ​កិលេស​សញ្ញា​ទាំងឡាយ​ ​មិនបាន​ជាប់​តាម​ ​នូវ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ផ្តាច់​បង់​នូវ​សេចក្តី​ស្តាយក្រោយ​ ​និង​ការ​រពឹសដៃ​ជើង​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​យ៉ាងណា​ ​ម្នាល​អាវុសោ​ ​តថាគត​ ​ក៏​ប្រកាន់ទិដ្ឋិ​យ៉ាងនោះ​ ​ពោល​ទិដ្ឋិ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​ទណ្ឌ​បាណិ​សក្យៈ​ ​ងក់ក្បាល​ ​លៀន​អណ្តាត​ ​ហើយ​ដាក់​ម្រាមដៃ​លើ​ថ្ងាស​ ​ដែល​មាន​ផ្នត់​បី​ ​ហើយ​ក្រោក​ឡើង​ ​កាន់ដំបង​ចេញទៅ​។​
 [​២៤៥​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​មាន​ភិក្ខុ១រូប​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ព្រះមានព្រះភាគ​ ​ប្រកាន់ទិដ្ឋិ​ដូចម្តេច​ ​ដែល​មិន​មាន​ជម្លោះ​ទាស់ទែង​ដោយ​បុគ្គល​ណាមួយ​ក្នុង​លោក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​
ថយ | ទំព័រទី ៤១០ | បន្ទាប់