ដ៏​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​ទ្រង់​សរសើរ​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ក៏​សរសើរ​ដែរ​ ​មានតែ​ព្រះ​ក​ច្ចា​នៈ​ ​ដ៏​មាន​អាយុ​នេះ​ ​ទើប​អាច​នឹង​ចែក​សេចក្តី​ ​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ឲ្យ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​បើ​ដូច្នោះ​ ​គួរ​យើង​ទាំងឡាយ​ ​ចូល​ទៅ​រកម​ហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​នូវ​សេចក្តី​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រកម​ហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​នឹង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ព្រះមានព្រះភាគ​របស់​យើង​ទាំងឡាយ​ ​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​បាន​ចែក​សេចក្តី​ដោយ​ពិស្តារ​ថា​ ​ម្នាល​ភិក្ខុ​ ​ចំណែក​នៃ​ ​ប​បញ្ច​សញ្ញា​ ​រមែង​ប្រព្រឹត្តទៅ​តាម​បុរស​ ​ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សូម្បី​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​។​បេ​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​នេះ​ ​តែង​រលត់​ទៅវិញ​ ​ដោយ​មិន​សេសសល់​ក្នុង​សភាវៈ​នុ៎ះ​ដូច្នេះ​ ​ហើយក៏​ស្រាប់តែ​ស្តេច​ក្រោក​អំពី​
ថយ | ទំព័រទី ៤១៣ | បន្ទាប់