ទាំងឡាយ​ ​ចូល​ទៅ​រកម​ហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​នូវ​សេចក្តី​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​សូម​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ចែក​ ​(​សេចក្តី​នេះ​ឲ្យ​ទាន​)​។​
 [​២៤៧​]​ ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ដូច​បុរស​ជា​អ្នក​ត្រូវការ​ដោយ​ខ្លឹមឈើ​ ​ស្វែងរក​ខ្លឹមឈើ​ ​ដើរទៅ​កាន់​ទី​ស្វែងរក​ខ្លឹមឈើ​ ​ហើយ​ដើរ​ហួស​ខ្លឹមឈើ​ធំ​ ​ដែល​នៅក្នុង​ទីនោះ​ ​ដើរ​ហួស​គល់​ ​និង​ដើម​ ​ហើយ​សំគាល់​ថា​ ​គួរ​ស្វែងរក​ខ្លឹម​ត្រង់​មែក​ ​នឹង​សន្លឹក​ទៅវិញ​ ​មាន​ឧបមា​យ៉ាងណា​ ​សេចក្តី​ឧបមេយ្យ​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​កាលបើ​ព្រះ​សាស្តា​ ​គង់​ក្នុង​ទី​ចំពោះមុខ​ ​នៃ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​ដើរ​ហួស​ព្រះមានព្រះភាគ​នោះ​ ​ហើយ​សំគាល់​ថា​ ​គប្បី​សួរ​សេចក្តី​នេះ​នឹង​ខ្ញុំ​វិញ​ ​ម្នាល​អាវុសោ​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​នោះ​ ​តែង​ទ្រង់​ជ្រាប​នូវ​ហេតុ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ ​ព្រះ​តថាគត​នោះ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​មិន​វិបរិត​កើត​ហើយ​ ​ព្រះអង្គ​ជា​បុរស​ដ៏​ប្រសើរ​ ​ព្រះអង្គ​ជា​អ្នកពោល​នូវ​ធម៌​ ​អ្នក​ប្រាប់​នូវ​ធម៌​ ​អ្នក​បង្អោន​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​សេចក្តី​ប្រតិបត្តិ​ ​ដើម្បី​ត្រាស់​ដឹង​នូវ​ព្រះនិព្វាន​ ​ឈ្មោះ​អមតៈ​ ​ជា​ម្ចាស់​នៃ​ធម៌​ ​កាល​នេះ​ជា​កាលគួរ​ដល់​ព្រះ​តថាគត​នុ៎ះហើយ​ ​លោក​ទាំងឡាយ​ ​គប្បី​សាកសួរ​
ថយ | ទំព័រទី ៤១៥ | បន្ទាប់