ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​។​បេ​។​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​នេះ​ ​រមែង​រលត់​ទៅ​ ​ដោយ​មិន​សេសសល់​ ​ក្នុង​សភាវៈ​នុ៎ះ​ ​ដូច្នេះហើយ​ ​ក៏​ស្រាប់តែ​ស្តេច​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​កាល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ណាស់​ ​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​ថា​ ​ម្នាល​ភិក្ខុ​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​រមែង​គ្រប​សង្កត់​នូវ​បុរស​ ​ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សូម្បី​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​គប្បី​ពោល​ ​គប្បី​ប្រកាន់​ ​(​ថា​អញ​ ​ថា​យើង​)​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​ ​សេចក្តី​មិន​ត្រេកអរ​ ​ជាដើម​នុ៎ះឯង​ ​ហៅថា​ ​ទីបំផុត​នៃ​រាគានុស័យ​ ​ហៅថា​ទីបំផុត​នៃ​បដិ​ឃានុ​ស័យ​ ​ហៅថា​ទីបំផុត​នៃ​ទិ​ដ្ឋានុ​ស័យ​ ​ហៅថា​ទីបំផុត​នៃ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ​ហៅថា​ទីបំផុត​នៃ​មា​នា​នុ​ស័យ​ ​ហៅថា​ទីបំផុត​នៃ​ភវ​រាគានុស័យ​ ​ហៅថា​ទីបំផុត​នៃ​អ​វិ​ជ្ជានុ​ស័យ​ ​ហៅថា​ទីបំផុត​នៃ​ការ​កាន់ដំបង​ ​កាន់​សស្ត្រា​ ​បង្កហេតុ​ ​ជម្លោះ​ ​ទាស់ទែង​ ​ពោល​ពាក្យចាក់ដោត​ ​ថា​ឯង​ ​ថា​មឹង​ ​និង​ពាក្យ​មុសាវាទ​ ​អកុសលធម៌​ ​ដ៏​លាមក​ទាំងឡាយ​នេះ​ ​រមែង​រលត់​ទៅ​ ​ដោយ​មិន​សេសសល់​
ថយ | ទំព័រទី ៤២៣ | បន្ទាប់