ឈ្មោះថា​ ​លះបង់​នូវ​កាម​វិតក្កៈ​ ​ហើយ​ធ្វើ​នេ​ក្ខម្ម​វិតក្កៈ​ឲ្យ​ចំរើន​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​ឱន​ទៅ​ដើម្បី​នេ​ក្ខម្ម​វិតក្កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​ព្យាបាទ​វិតក្កៈ​.​.​.​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​អវិហឹសា​វិតក្កៈ​ឲ្យ​ច្រើន​ហើយ​ ​ឈ្មោះថា​ ​លះបង់​នូវ​វិហឹសា​វិតក្កៈ​ ​ធ្វើ​អវិហឹសា​វិតក្កៈ​ឲ្យ​ចំរើន​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​ឱន​ទៅ​ ​ដើម្បី​អវិហឹសា​វិតក្កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​គង្វាលគោ​ ​រក្សា​គោ​ទាំងឡាយ​ ​ក្នុង​ទី​ទាំងពួង​ ​ដែល​មាននៅ​ក្នុង​ស្រុក​ ​ក្នុង​ខែ​ជា​ខាងចុង​ ​នៃ​គិម្ហរដូវ​ ​គង្វាលគោ​នោះ​ ​ទោះ​ចូល​ទៅកាន់​ទី​ជិត​ឈើ​ ​ឬ​ចូល​ទៅ​នៅក្នុង​ទីវាល​ ​គួរ​ធ្វើស​តិ​ថា​ ​គោ​ទាំងឡាយ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​សេចក្តី​នោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ធ្វើស​តិ​ថា​ ​ធម៌​ទាំងឡាយ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​សេចក្តី​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​២៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ ​ដែល​តថាគត​បាន​ផ្តើម​ហើយ​ ​មិន​បន្ធូរបន្ថយ​ឡើយ​ ​ទាំង​ស្មារតី​ ​ក៏​តថាគត​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់​ ​កាយ​សោត​ ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​នឹង​ល្អ​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​តថាគត​ឯង​ ​ស្ងាត់​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់