បើក​នូវ​ផ្លូវ​ដែល​ក្សេមក្សាន្ត​ ​ដែល​ប្រកបដោយ​សួស្តី​ ​ទាំង​គួរ​ដល់​សេចក្តី​ត្រេកអរ​ ​ដល់​ពួក​ម្រឹគ​នោះ​ ​ហើយ​បិទ​នូវ​ផ្លូវខុស​ ​រើ​យក​សម្រាស់​ចេញ​ ​ធ្វើមេ​ម្រឹគ​ធ្នាក់​ ​ឲ្យ​វិនាស​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​ពួក​ម្រឹគ​ច្រើន​នោះ​ ​ក៏​ដល់​នូវ​សេចក្តី​ចំរើន​ ​កុះករ​ ​បរិបូណ៌​ឡើង​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមា​នេះ​ ​តថាគត​ធ្វើ​ ​ដើម្បី​បញ្ជាក់​នូវ​សេចក្តី​នេះ​ប៉ុណ្ណោះ​។​ ​សេចក្តី​អធិប្បាយ​ ​ក្នុង​ពាក្យឧបមា​នេះ​ ​ដូច​សំដែង​តទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ត្រពាំង​ទំនាប​ធំ​នុ៎ះ​ ​គឺជា​ឈ្មោះ​របស់​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ពួក​ម្រឹគ​ច្រើន​នុ៎ះ​ ​ជា​ឈ្មោះ​របស់​ពួក​សត្វ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​បុរស​មិន​ប្រាថ្នា​នូវ​សេចក្តី​ចំរើន​ ​មិន​ប្រាថ្នា​នូវ​ប្រយោជន៍​ ​មិន​ប្រាថ្នា​ ​នូវ​សេចក្តី​ក្សេម​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​មារ​ ​ដែល​មានធម៌​ដ៏​លាមក​។​ ​ត្រង់​ពាក្យ​ថា​ ​ផ្លូវខុស​នុ៎ះ​ ​ជា​ឈ្មោះ​មិច្ឆាមគ្គ​ ​(​ផ្លូវខុស​)​ ​ប្រកបដោយ​អង្គ៨ប្រការ​ ​គឺ​មិច្ឆាទិដ្ឋិ​ ​មិច្ឆាសង្កប្បៈ​ ​មិច្ឆាវាចា​ ​មិច្ឆា​កម្មន្តៈ​ ​មិច្ឆាអាជីវៈ​ ​មិច្ឆា​វាយាមៈ​ ​មិច្ឆាសតិ​ ​មិច្ឆាសមាធិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​សម្រាស់​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​នន្ទិ​រាគ​។​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់