ទាំងឡាយ មកពីចម្ងាយ មានប្រាថ្នាដើម្បីដឹង នូវអត្ថនៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះសារីបុត្រដ៏មានអាយុ ក៏ឯអត្ថនៃភាសិតនុ៎ះ ប្រាកដច្បាស់ ចំពោះព្រះសារីបុត្រដ៏មានអាយុហើយ ពួកភិក្ខុអ្នកស្តាប់ (នូវភាសិត) របស់ព្រះសារីបុត្រដ៏មានអាយុរួចហើយ នឹងចងចាំទុក។ ព្រះសារីបុត្រដ៏មានអាយុឆ្លើយថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យមែនទែន ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលថេរវាចារបស់ព្រះសារីបុត្តដ៏មានអាយុថា ព្រះករុណាអាវុសោ។
[២៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កមិនហាត់ធ្វើនូវវិវេក ដោយហេតុប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កក្នុងសាសនានេះ មិនហាត់ធ្វើនូវវិវេក មិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់ត្រាស់ឲ្យលះបង់ បែរទៅជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់សាសនាធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក គឺមិនបំពេញកិច្ចក្នុងព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ