ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​
 [​២៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​ភិក្ខុ​អាស្រ័យ​នូវ​ហេតុ​ណា​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ហេតុ​ណា​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​រមែង​កើតឡើង​ ​ភិក្ខុ​នោះ​ ​ចេញ​ចាក​ហេតុ​នោះ​ហើយ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ហេតុ​ដទៃ​ ​ដែល​ប្រកបដោយ​កុសល​វិញ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​កាល​ភិក្ខុ​កំណត់​នូវ​ទោស​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​
ថយ | ទំព័រទី ៤៥០ | បន្ទាប់