ក្រោម​ ​អណ្តាត​ទល់​ពិតាន​ ​សង្កិន​ ​គាប​ ​កំ​ដៅ​នូវ​អកុសលចិត្ត​ ​ដោយ​កុសល​ចិត្ត​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​ក៏​សាបសូន្យ​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ពុំខាន​ ​ព្រោះ​លះបង់​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ហើយ​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​មាន​អារម្មណ៍​តែមួយ​ ​នឹង​នៅក្នុង​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​ជា​អ្នក​ស្ទាត់​ ​ក្នុង​គន្លង​នៃ​វិតក្ក​បរិយាយ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​(​បើ​)​ ​ប្រាថ្នា​នូវ​វិតក្កៈ​ណា​ ​នឹង​ត្រិះរិះ​នូវ​វិតក្កៈ​នោះ​ ​(​បើ​)​ ​មិន​ប្រាថ្នា​នូវ​វិតក្កៈ​ណា​ ​នឹង​មិន​ត្រិះរិះ​នូវ​វិតក្កៈ​នោះ​ ​ហើយ​ផ្តាច់​បង់​នូវ​តណ្ហា​ ​លះបង់​នូវ​សំយោជន​ធម៌​ ​ធ្វើ​នូវ​ព្រះនិព្វាន​ជាទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ដោយចិត្ត​ដ៏​ប្រពៃ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​វិតក្ក​សណ្ឋាន​សូត្រ​ ​ទី១០​។​
​ចប់​ ​សីហនាទ​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ៤៥២ | បន្ទាប់