ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ពួកសាវ័ក មិនប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ រមែងមានពួកសាវ័ក ជាអ្នកសិក្សាតាម នូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។
[២៦] ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ លោភៈជាបាបធម៌១ ទោសៈជាបាបធម៌១ មជ្ឈិមាបដិបទា គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់នូវលោភៈផង ដើម្បីលះបង់នូវទោសៈផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ គឺឃើញនូវសច្ចៈទាំង៤ផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ គឺដឹងនូវសច្ចទាំង៤ផង ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ជាសេចក្តីប្រតិបត្ត ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។