ទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ឯប្រជុំជនទាំងនោះ ក៏យកតម្រាប់តាមព្រះគោតមដ៏ចំរើនមែនឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា ចំពោះតថាគត តថាគត ជាអ្នកណែនាំកុលបុត្រទាំងនោះ តថាគត ជាអ្នកមានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ តថាគត ជាអ្នកឲ្យកុលបុត្រទាំងនោះសិក្សា (នូវសិក្ខា មានអធិសិក្ខាជាដើម) ឯប្រជុំជននោះ ក៏យកតម្រាប់តាមតថាគតមែន។
[២៩] បពិត្រព្រះគោតមដ៏ចំរើន សេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃទាំងនោះ ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបានសមាធិក្នុងទីស្ងាត់ មែនឬទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ព្រោះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ