ក្នុង​រាត្រី​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​។​ ​ធ្វើ​ម្តេច​ ​តថាគត​ ​គប្បី​ឃើញ​ភ័យ​ ​និង​សេចក្តី​ស្ញើប​នោះ​បាន​។​ ​ម្នាល​ព្រាហ្មណ៍​ ​លុះ​សម័យ​មក​ខាងក្រោយ​ ​រាត្រី​ទាំងឡាយ​ណា​ ​ដែលគេ​ដឹង​ច្បាស់​ ​ដែលគេ​កំណត់​ដឹង​ថា​ជា​ ​តិថី​ទី១៤​ ​ទី១៥​ ​ទី៨នៃ​បក្ខ​ ​តថាគត​ ​ក៏​នៅក្នុង​អារាមចេតិយ​ ​វន​ចេតិយ​ ​រុក្ខចេតិយ​ទាំងឡាយ​ ​ដែល​គួរ​ស្បើម​ ​គួរខ្លាច​ ​គួរឲ្យ​ព្រឺព្រួច​រោម​ ​ក្នុង​រាត្រី​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ម្នាល​ព្រាហ្មណ៍​ ​កាល​តថាគត​ ​នៅក្នុង​ទីនោះ​ ​ម្រឹគ​ក៏​មក​ខ្លះ​ ​ក្ងោក​ក៏​ជាន់​មែកឈើ​ស្ងួត​ឲ្យ​ធ្លាក់ចុះ​ខ្លះ​ ​ខ្យល់​ក៏​បក់​ផាត់​ស្លឹកឈើ​ ​និង​សម្រាម​មក​ខ្លះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ភ័យ​ ​និង​សេចក្តី​ភ្លឹក​នោះ​មកដល់​ ​(​តថាគត​)​ ​មែនហើយ​តើ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រាថ្នា​នូវ​ភ័យ​ ​ដោយ​ចំណែក​មួយ​ឬអ្វី​ហ្ន៎​ ​ភ័យ​ ​និង​សេចក្តី​ស្ញើប​នោះ​ ​មកដល់​អាត្មាអញ​ ​ដែល​សម្រេច​ឥរិយាប​ថ​ណាៗ​ ​អាត្មាអញ​ ​នឹង​មិន​ផ្លាស់​ឥរិយាប​ថ​នោះ​ៗ​ ​ដោយពិត​ ​ត្រូវតែ​បន្ទោបង់​នូវ​ភ័យ​ ​និង​សេចក្តី​ស្ញើប​នោះ​ចេញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​កំពុង​ចង្ក្រម​ ​ក៏​ស្រាប់តែ
ថយ | ទំព័រទី ៦៧ | បន្ទាប់