មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​តថាគត​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​មក​កើត​ក្នុង​ភព​នេះ​។​ ​តថាគត​ ​រលឹក​តាម​នូវ​ជាតិ​ ​ដែល​អាស្រ័យ​នៅ​ពីមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​យ៉ាងនេះ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បឋម​វិជ្ជា​នេះឯង​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​ក្នុង​យាម​ជា​ដម្បូ​ងនៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​អង្គុយ​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ ​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ ​ដូច្នោះ​ដែរ​។​
 [​៤៩​]​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​បង្អោន​ចិត្ត​ទៅ​ក្នុង​ ​ចុតូ​ប​បាត​ញ្ញាណ​ ​(​ញាណ​ដែល​នាំឲ្យ​បាន​ត្រាស់​ដឹង​នូវ​ ​ចុតិ​ ​និង​ ​បដិសន្ធិ​)​ ​នៃ​សត្វ​ទាំងឡាយ​។​ ​តថាគត​ ​មើលឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​និង​ចាប់បដិសន្ធិ​ ​ទាបថោក​ ​និង​ឧត្តម​ ​មាន​សណ្ឋាន​ល្អ​ ​និង​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​ក្រៃលែង​ជាង​ចក្ខុ​របស់​
ថយ | ទំព័រទី ៧២ | បន្ទាប់