វិជ្ជា​ទី២​ ​នេះឯង​ហើយ​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​ក្នុង​យាម​ជា​កណ្តាល​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ ​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​វិជ្ជា​ទី២​ ​នុ៎ះ​ដូច្នោះ​ដែរ​។​
 [​៥០​]​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​សមគួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​បង្អោន​ចិត្ត​ទៅ​ក្នុង​ ​អា​សវ​ក្ខ​យញ្ញា​ណ​ ​(​ញាណ​ជាហេតុ​ឲ្យបាន​អស់​ទៅ​នូវ​អាសវៈ​)​។​ ​តថាគត​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ឧបាយ​ឲ្យ​ដល់​ ​នូវ​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​ធម៌​ប៉ុណ្ណេះ​ ​ជា​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​ធម៌​នេះ​ ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ឧបាយ​ឲ្យបាន​ដល់​នូវ​សេចក្តី​រលត់​នៃ​អាសវៈ​។​ ​កាលដែល​តថាគត​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​
ថយ | ទំព័រទី ៧៤ | បន្ទាប់