បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬក៏​ដូចជា​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុរស​អ្នកមាន​ចក្ខុ​ទាំងឡាយ​ ​រមែង​ឃើញ​នូវ​រូប​បាន​។​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​ដល់​សរណគមន៍​ ​ស្មើដោយ​ជីវិត​។​

​ចប់​ ​ភយ​ភេរវ​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៧៧ | បន្ទាប់