[​៥៥​]​ ​កាលបើ​ព្រះ​សារីបុត្រ​ ​មាន​ថេរ​វាចា​យ៉ាងនេះ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​មាន​បុគ្គល​ ​ដែល​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​ហើយ​បុគ្គល​ម្នាក់​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​ ​បុគ្គល​ម្នាក់ទៀត​ ​ប្រាកដ​ថា​ជា​បុរស​ប្រសើរ​វិញ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ហេតុ​ដូចម្តេច​ ​បច្ច័យ​ដូចម្តេច​ ​បាន​ជា​មាន​បុគ្គល​ ​ដែល​មិន​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​ហើយ​បុគ្គល​ម្នាក់​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​ ​បុគ្គល​ម្នាក់​ ​(​ទៀត​)​ ​ប្រាកដ​ថា​ជា​បុរស​ប្រសើរ​វិញ​។​ ​ព្រះ​សារីបុត្រ​ ​មាន​ថេរ​វាចា​ថា​ ​ម្នាល​អាវុសោ​ ​បណ្តា​បុគ្គល​ទាំង៤ពួក​នោះ​ ​បុគ្គល​ណា​ ​នៅ​មាន​អង្គណៈ​ ​តែ​មិនដឹង​ច្បាស់​តាមពិត​ថា​ ​អាត្មាអញ​ ​មាន​អង្គណៈ​ក្នុង​ខ្លួន​ ​អង្គណៈ​នេះ​ ​ក៏​មាន​ប្រាកដ​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​នឹង​មិន​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​មិន​សង្វាត​ ​មិន​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អង្គណៈ​នោះ​ចេញ​។​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ទៅ​ទាំង​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​អង្គណៈ​ ​ទាំង​ចិត្ត​ដ៏​សៅហ្មង​។​ ​ម្នាល​អាវុសោ​ ​ដូច​ភាជន៍​សំរិទ្ធ​ ​ដែលគេ​ទើប​យក​មក​អំពី​ផ្សារ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់