មិន​មាន​អង្គណៈ​ ​មិន​មានចិត្ត​សៅហ្មង​ ​ធ្វើ​មរណកាល​ទៅ​។​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ហេតុបច្ច័យ​នេះឯង​ ​ដែល​នាំឲ្យមាន​បុគ្គល​ ​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​ហើយ​បុគ្គល​ពួក​មួយ​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​ ​បុគ្គល​ពួក​មួយទៀត​ ​ប្រាកដ​ថា​ជា​បុរស​ប្រសើរ​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ហេតុបច្ច័យ​នេះឯង​ ​ដែល​នាំឲ្យមាន​បុគ្គល​ ​ដែល​មិន​មាន​អង្គណៈ​ទាំងពីរ​ពួក​នេះ​ ​ហើយ​បុគ្គល​ពួក​មួយ​ ​ប្រាកដ​ថា​ជា​បុរស​ថោកទាប​ ​បុគ្គល​ពួក​មួយទៀត​ ​ប្រាកដ​ថា​ជា​បុរស​ប្រសើរ​។​
 ​[​៥៦​]​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​សួរ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​ដែល​លោក​ហៅថា​ ​អង្គណៈ​ ​អង្គណៈ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ចុះ​ពាក្យ​ថា​ ​អង្គណៈ​ ​នេះ​ ​ជា​ឈ្មោះ​នៃ​វត្ថុ​អ្វី​។​ ​ព្រះ​សារីបុត្រ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ពាក្យ​ថា​ ​អង្គណៈ​ ​នេះ​ ​ជា​ឈ្មោះ​នៃ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​នៃ​សេចក្តី​ប្រាថ្នា​។​
 [​៥៧​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​មែនហើយ​ ​តែ​ពួក​ភិក្ខុ​ ​មិនដឹង​ថា​ ​អាត្មាអញ​ត្រូវអាបត្តិ​ទេ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​ពួក
ថយ | ទំព័រទី ៨៥ | បន្ទាប់