បុគ្គលមិនស្មើគ្នា មិនគួរចោទអាត្មាអញទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា បុគ្គលមិនស្មើគ្នា ចោទភិក្ខុនោះ បុគ្គលស្មើគ្នា មិនចោទភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា បុគ្គលមិនស្មើគ្នា ចោទអាត្មាអញ បុគ្គលស្មើគ្នា មិនចោទអាត្មាអញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦០] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ព្រះសាស្តា គប្បីសួរអាត្មាអញរឿយៗ ហើយទើបសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តាកុំគប្បីសួរភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ដល់ពួកភិក្ខុឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ព្រះសាស្តា សួរភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរភិក្ខុនោះរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុឡើយ។