[៦២] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុឯទៀត កុំគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុនោះ មិនគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត អាត្មាអញ មិនបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៣] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញឆាន់ ហើយបានអនុមោទនា ក្នុងរោងភត្ត ភិក្ខុឯទៀតឆាន់ហើយ
[៦៣] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញឆាន់ ហើយបានអនុមោទនា ក្នុងរោងភត្ត ភិក្ខុឯទៀតឆាន់ហើយ