[​៧១​]​ ​ម្នាល​អាវុសោ​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​នៃ​សេចក្តី​ប្រាថ្នា​ទាំងនេះ​ ​ដែល​ភិក្ខុ​ណា​នីមួយ​ ​លះ​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​ ​បើទុកជា​ភិក្ខុ​នោះ​ ​ជា​អ្នក​នៅក្នុង​ស្រុក​ ​ត្រេកអរ​នឹង​ការ​និមន្តន៍​ ​ទ្រទ្រង់នូវ​គហបតិ​ចីវរ​ ​ក៏​គង់តែ​ពួក​សព្រហ្មចារី​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​ទាំងនោះ​ ​លោក​មាន​អាយុ​នោះ​ ​លះ​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​ ​ម្នាល​អាវុសោ​ ​ដូចជា​ភាជន៍​សំរិទ្ធ​ ​ដែលគេ​យក​មក​អំពី​ផ្សារ​ ​ឬ​អំពី​ត្រកូល​ជាង​លោហៈ​ ​ជា​ភាជន៍​បរិសុទ្ធ​ ​ផូរផង់​។​ ​បុគ្គល​ជា​ម្ចាស់​ទាំងឡាយ​ ​យក​បាយ​ស្រូវសាលី​ ​ដែល​ប្រាសចាក​ពណ៌ខ្មៅ​ ​មាន​សម្ល​ ​និង​ម្ហូបក្រៀម​ច្រើនមុខ​ ​ដាក់​ពេញ​ក្នុង​ភាជន៍​នោះ​ ​ហើយ​គ្រប​ដោយ​ភាជន៍​សំរិទ្ធ​ដទៃ​ ​ហើយ​ដើរទៅ​ក្នុង​ចន្លោះ​ផ្សារ​។​ ​ជន​ឃើញ​ភាជន៍​នោះ​ហើយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ភាជន៍​នេះ​ ​ហាក់ដូចជា​ទី​ពេញចិត្ត​ក្រៃលែង​ ​អ្នកឯង​នាំទៅ​ធ្វើអ្វី​អេះ​។​ ​លុះ​ជន​នោះ​ស្ទុះ​ទៅ​បើក​ភាជន៍​នោះ​មើល​
ថយ | ទំព័រទី ៩៨ | បន្ទាប់