ម្នាលអ្នកដ៏ចម្រើន អាត្មាខានសរសើរព្រះសមណគោតម ដូចម្តេចបាន (ដ្បិត) ព្រះសមណគោតមដ៏ចម្រើននោះ ប្រសើរជាងអ្នកដែលប្រសើរ គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ លោកវច្ឆាយនៈ ដ៏ចម្រើន ឃើញនូវអានិសង្ស នៃប្រយោជន៍ ដូចម្តេច បានជាជ្រះថ្លា ក្នុងព្រះសមណគោតមយ៉ាងនេះ។
[៦៨] បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាខានជ្រះថ្លាយ៉ាងនេះ ក្នុងព្រះសមណគោតម ដូចម្តេចបាន ម្នាលអ្នកដ៏ចម្រើន ដូចជាព្រានដំរីដ៏ឈ្លាស ចូលទៅកាន់ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើងដំរីដ៏ធំ ក្នុងព្រៃដំរី ខាងបណ្តោយក៏វែង ខាងទទឹងក៏ធំ។ ព្រានដំរីនោះ ចូលចិត្ត ដូច្នេះថា ឱហ្ន៎ ដំរីធំមែន សេចក្តីនេះ យ៉ាងណា ឯអាត្មា បានឃើញស្នាមព្រះបាទ គឺញាណទាំង៤ប្រការ របស់ព្រះសមណគោតម ក្នុងវេលាណាហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធពិត ព្រះធម៌ ព្រះមានព្រះភាគ ត្រាស់សំដែងប្រពៃ