ម្នាលព្រាហ្មណ៍ នេះតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់ ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។
[៧៤] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រឭកនូវបុព្វេនិវាសជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ ភិក្ខុនោះ រឭកបាននូវបុព្វេនិវាសានុស្សតិ ជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ដាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ