ធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
[៩] ម្នាលភិក្ខុទាំងឡាយដូចជាសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន បើបុរសកាន់យកឈើ ឬអំបែងក្បឿងដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញនឹងយកឈើ ឬអំបែងក្បឿង(នេះ)ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ អាចយកកំណាត់ឈើ ឬអំបែងក្បឿង ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ធ្វើមិនបានទេ