ឧបាទានក្ខណ្ធទាំង៥ណា ដែលមាននៅ ឧបាទានក្ខណ្ធទាំង៥នេះឯង កើតឡើងព្រម ព្រោះអាស្រ័យហេតុ សេចក្តីពេញចិត្ត សេចក្តីអាល័យ សេចក្តីត្រេកអរ និងសេចក្តីជ្រប់ចុះ ក្នុងឧបាទានក្ខណ្ធទាំង៥នេះណា សេចក្តីពេញចិត្ត ជាដើមនោះ ឈ្មោះថា ទុក្ខសមុទយៈ (ហេតុជាទីកើតឡើងនៃទុក្ខ) ការកំចាត់បង់ នូវតម្រេក ដោយអំណាចនៃតណ្ហា និងការលះបង់នូវតម្រេក ដោយអំណាច នៃតណ្ហាណា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ ការកំចាត់បង់ នូវតម្រេកជាដើមនោះ ឈ្មោះថា ទុក្ខនិរោធ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅ របស់ព្រះមានព្រះភាគ ឈ្មោះថាភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើសោតប្បសាទខាងក្នុងមិនសាបសូន្យ... ឃានប្បសាទមិនសាបសូន្យ... ជីវ្ហាបសាទមិនសាបសូន្យ... កាយប្បសាទមិនសាបសូន្យ... ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុងមិនសាបសូន្យទេ តែធម្មារម្មណ៍ទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងភវង្គៈផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់មានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយខាងក្រៅ