តម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះមិនប្រមាទហើយ រមែងបាននូវសមយវិមោក្ខ(១) ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីសាបសូន្យចាក សមយវិមុត្តិ នោះ ដោយហេតុណា ហេតុនុ៎ះឯង រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមមក ដឹងថាខ្លឹមពិតហើយ ចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ
(១) ប្រែថា ធម៌ដែលរួចចាកបច្ចនិកធម៌ គឺធម៌ជាសត្រូវ តាមកាល តាមវេលា បានដល់លោកិយសមាបត្តិ។