តម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញជាអ្នកបានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនដឹង មិន